Toyota លក់ឡានដាច់ច្រើនជាង GM នៅអាមេរិក ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២១

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor Corp បានយកឈ្នះក្រុមហ៊ុនផលិតរថយន្តអាមេរិក General Motors Co នៅសហរដ្ឋអាមេរិក ក្នុងរយៈពេល ៩ ខែដំបូង នៃឆ្នាំ ២០២១ ដោយសារក្រុមហ៊ុន General Motors បានប្រឈមមុខនឹងបញ្ហាផលិតកម្ម ដែលបណ្តាលមកពីកង្វះបន្ទះឈីប។